Sunday, September 17, 2017

អស់ទាស់ម៉ងអាវទាន់សម័យជ្រុលធ្វើឲ្យអ្នកគាំទ្រស្ទើរតែអត់ដង្ហើម !

បរទេស៖ តារាម៉ូដែល និងជាតារាភាពយន្ត វ័យ១៩ឆ្នាំ របស់អាមេរិក នាង Bella Thorne ថ្មីៗនេះកំពុងរងការរិះគន់ ពីសំណាក់អ្នកនិយមលេងបណ្តាញសង្គម ទៅលើសម្លៀកបំពាក់ ដែលនាងបានស្លៀកចូលរួម នៅក្នុងកម្មវិធី Fashion Week នៅក្នុងទីក្រុង New York។ នាង Bella Thorne ចូលរួម នៅក្នុងកម្មវិធី New York Fashion Week ជាការពិតណាស់ តារាស្រីនាង Bella Thorn បានជ្រើសរើសស្លៀកឈុត ពណ៌ផ្កាឈូកពេញមួយតួខ្លួនតែម្តង ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេបំផុតនោះ គឺម៉ូតអាវពាក់កណ្តាលខ្លួនរបស់នាង ដែលបាននូវបង្ហាញសាច់ក្បាលពោះរាបស្មើ យ៉ាងគួរឲ្យទាក់ទាញ។ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រស្រៀវសាច់ជំនួសនោះ គឺម៉ូតអាវរបស់នាងកំពុងតែកាត់ខ្លី ចេញសាច់ដើមទ្រូងស្រាប់ផង ហើយតារាស្រីរូបនេះថែមទាំងមិនពាក់អាវក្នុងថែមទៀត ដែលធ្វើឲ្យអ្នកគាំទ្រស្ទើរតែអត់ដង្ហើម ពេលឃើញនាងលើកដៃម្តងៗ ស្ទើរតែចេញចំនុចសំខាន់តែម្តង៕  

No comments:

Post a Comment