Saturday, September 16, 2017

អេមណាស់ ផ្សំដំណេកម្ដងកូនក្រមុំពីរ វាសនាយកប្រពន្ធកូនភ្លោះចិងហើយ...

កូន​ភ្លោះ​ស្រី​ទាំង​ពីរ​មាន​ឈ្មោះ ស៊ិរិនថារ៉ា ហៅ ហ្វៀត និង​ ធីបវ៉ាន់ ហៅ ហ្វេត ចំណែក​ស្វាមី​ឈ្មោះ នាយ​វិឆ័យ ហៅ តោវ។ អ្នក​ទាំង​បី​បាន​រៀប​ការ​និង​​រស់​​នៅ​ជាមួយ​គ្នា​ជា​ប្ដី​ប្រពន្ធ​​នៅ​ភូមិ​អណ្ដែត​ទឹក​មួយ​កន្លែង​ក្នុង​ប្រទេស​ថៃ។​
ហ្វៀត និង ហ្វេត និយាយ​ថា តោវ គឺ​ជា​ស្នេហា​ដំបូង​របស់​ពួក​នាង​ទាំង​ពីរ ហើយ​អ្នក​ទាំង​បី​​បាន​សម្រេច​ចិត្តរៀបការ​រស់​នៅ​ជាមួយ​គ្នាមិន​ចុះ​អេតាស៊ីវិល ដោយ​​មិន​ចាប់​អារម្មណ៍​ឡើយ​ថា​អ្នក​ដទៃ​នឹង​និយាយ​អំពី​ពួក​គេ​យ៉ាង​ម៉េច បើ​ទោះ​បី​ពេល​ខ្លះ​មាន​អ្នក​តាម​សម្លក់​សម្លឹង​ពួក​គេ​មិន​ដាក់​ភ្នែក ពេល​ពួក​គេ​ចេញ​ដើរ​ផ្សារ​ជាមួយ​គ្នា​ក៏​ដោយ។ បង​ប្អូន​ភ្លោះ​ទាំង​ពីរ​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​គ្នា​ច្រើន​ជាង​ជាមួយ​ស្វាមី ដោយ​អ្នក​ទាំង​ពីរ​បាន​កើត​មក​ជាមួយ​គ្នា ហើយ​ធ្លាប់​សន្យា​នឹង​គ្នា​ថា​ទោះ​យ៉ាង​ណា​ក៏​មិន​ទៅ​ណា​ចោល​គ្នា​ដែរ។ អ្នក​ទាំង​ពីរ​ជា​កូន​ភ្លោះ​ដែល​មាន​មុខមាត់​ដូច​គ្នា​ទាំង​ស្រុង ហើយ​តែង​ស្លៀក​សំលៀក​បំពាក់​ដូច​គ្នា ប៉ុន្តែ​ពេល​សម្ភាសន៍​ពួក​គេ​បាន​ពាក់​អាវ​ពណ៌​ខុស​គ្នា​ដើម្បី​កុំ​ឲ្យ​ពិធីករ​ច្រឡំ។
ដោយ​ឡែក តោវ ដែល​ជា​ស្វាមី​បាន​ឲ្យ​ដឹង​ថា​ខ្លួន​មាន​អារម្មណ៍​សប្បាយ​ចិត្ត​​ដែល​បាន​រួមរស់​ជាមួយ​អ្នក​ទាំង​ពីរ​ក្នុង​ពេល​តែ​មួយ។ និយាយ​ពី​រឿង​រួម​ដំណេក បុរស​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​បើ​សិន​គេ​ត្រូវ​រួម​ដំណេក​ជាមួយ​ប្រពន្ធ​ណា​មួយ​ ប្រពន្ធ​ម្នាក់​ទៀត​នឹង​សុខ​ចិត្ត​ទៅ​គេង​នៅ​បន្ទប់​ផ្សេង​​ទៀត។
អំពី​មុខ​របរ ហ្វៀត គឺ​ជា​អ្នក​រ៉ាប់រង​ការងារ​នៅ​ផ្ទះ ចំណែក ហ្វេត ធ្វើ​ការ​ជា​គ្រូ​បង្រៀន​ក្មេង​ៗ។ ហ្វៀត​​បាន​បង្ហើប​ប្រាប់​ពិធីករ​អាមេរិក​ថា​​ពេល​ខ្លះ​នាង​​ក៏​មាន​អារម្មណ៍​​ច្រណែន​តិច​តួច​ដែរ​ដែល ហ្វេត​ មាន​ពេល​នៅ​ជិត តោវ ច្រើន​ជាង​នាង ប៉ុន្តែ​នាង​មិន​ដែល​និយាយ​ពី​អារម្មណ៍​នេះ​ចេញ​មក​ទេ។ ទស្សនា​វីដេអូ​ឃ្លីប​របស់​ពួក​គេ​ខាង​ក្រោម​នេះ៖

No comments:

Post a Comment