Thursday, September 14, 2017

ហ្វេនម្នាក់រត់មកថើប ឱក សុគន្ធកញ្ញា ពេលចុះពីលើឆាក ព្រោះ…

យោងតាម Facebook Account របស់ប្អូនស្រីម្នាក់ឈ្មោះ JūZz Xē នៅខេត្តតាកែវ បានបង្ហោះរូបភាព និងវីដេអូមួយដ៏ភ្ញាក់ផ្អើល និងគួរឲ្យរំភើបបំផុត គឺនៅពេល កញ្ញា ឱក សុគន្ធកញ្ញា ចុះពីលើឆាក បាននាំយកនូវនំខេក Birthday ព័ណ៌ស្វាយដ៏ស្រស់ស្អាត ជាព័ណ៌ដែល កញ្ញា ស្រលាញ់ ដើរសំដៅទៅរក កញ្ញា រួចនិយាយថា Happy Birthday ។ ជាមួយគ្នានេះ ប្អូនស្រីក៏បានបង្ហើសំដីប្រាប់ថា “យកមកឲ្យហើយ ខ្លាចបងឯងមិនបានមកទៀត” ។
បន្ទាប់មក ប្អូនស្រីក៏បានថើប កញ្ញា មួយខ្សឹត ដែលនេះជាការបង្ហាញពីទឹកចិត្តស្រលាញ់រាប់អាន និងការគាំទ្ររបស់ប្អូនស្រី ក៏ដូចជាទស្សនិកជននៅខេត្តតាកែវចំពោះ កញ្ញា ។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែល កញ្ញា ត្រូវបានទស្សនិកជន ដែលជាហ្វេនរបស់ខ្លួនមកចោមរោម អោបថើបជាពិសេស តែងមានទស្សនិកជន មកជូនពរ Birthday ពេល កញ្ញា ចុះពីលើឆាក Concert ជារៀងរាល់ឆ្នាំ ។
ដើម្បីឲ្យជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពដ៏សប្បាយរីករាយទាំងអស់គ្នា៖

No comments:

Post a Comment