Wednesday, September 13, 2017

ឃាត់ខ្លួន​ជនសង្ស័យ​ករណី​ប៉ង​រំលោភ​សេពសន្ថវៈ​លើ​ប្អូនស្រី​បង្កើត​

(​ក្រចេះ​)៖​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​អាយុ​១៥​ឆ្នាំ​ត្រូវជា​ប្អូនស្រី​បង្កើត​របស់​ជន សង្ស័យ​ដែល​ក្មេងស្រី​នោះ​កំពុងតែ​ដេក​សម្ងំ​ក្នុង​បន្ទប់​ម្នាក់ឯង​នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ​ក្នុងភូមិ​សំរិត​ឃុំ​គោ​លាប់​ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​កាលពី​ល្ងាច​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០១៧​នេះ​។​
​លោក​ស្រ៊ឺ​ជាលី​អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​បានឱ្យដឹងថា​ករណីរ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​អាយុ​១៥​ឆ្នាំនេះ​បង្កឡើង ដោយ ជនសង្ស័យ​ឈ្មោះ អា​អឹម សី ភេទ​ប្រុស​យុ​២១​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​កសិករ​រស់នៅ​ក្នុងភូមិ​សំរិត​ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​។​
ឯ​នារី​រងគ្រោះ​ឈ្មោះ​អ​.​ព​ភេទ​អាយុ​១៥​ឆ្នាំ​ត្រូវជា​ប្អូនស្រី​បង្កើត​របស់​ជនសង្ស័យ​រស់នៅក្នុង​ភូមិ​ឃុំ​ជាមួយគ្នា​។​លោក​បាន​បញ្ជាក់ថា​មុនពេល​កើតហេតុ​ជនសង្ស័យ​បាន​ឡើងលើ​ផ្ទះ​ចូលទៅ​បន្ទប់​ជនរងគ្រោះ​កំពុងតែ​សម្ងំ​ដេក​ហើយ​ស្ទុះ​ទៅ​ចាប់​អោប​ជនរងគ្រោះ​រួច​សើយ​សារុង​ប៉ងរ​លោភ​។​
​តែ​ខណៈ​ពេលនោះ​ជនរងគ្រោះ​ប្រឹង រើបម្រះ​រួច ក៏​រត់​ចុះមក​ដី រួច​រត់​ទៅប្តឹង នគរបាល ប៉ុស្តិ៍​រដ្ឋបាល​គោ​លាប់​ហើយ​កម្លាំង​នគរបាល​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ក៏បាន​នាំខ្លួន​ជនសង្ស័យ​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ចិត្រ​បុរី​ដើម្បី​សាកសួរ​។​បើតាម​សម្ដី​ក្មេងស្រី​ជា​ជនរងគ្រោះ​វ័យ​១៥​ឆ្នាំ​បាន​រៀបរាប់ ប្រាប់​នគរបាល​ថា កាលពី​ខែ ឧសភា​និង​ខែមិថុនា​ឆ្នាំ​២០១៦ បុរស​ជាប់ ចោទ​រូបនេះ​បាន​ចាប់ រ​លោភ​នាង​ខ្ញុំ​សម្រេច​ពីរដង​រួចហើយ​(​នៅលើផ្ទះ​ជនរងគ្រោះ​)​។​
​ខែតុលា ឆ្នាំ​២០១៦​ដដែល​ចាប់​នាង​ខ្ញុំ​រំលោភ​បានសម្រេច​ម្តងទៀត​(​នៅពេល​ទៅ​កាប់​អុស​ក្នុងព្រៃ​)​។​លុះដល់​ខែ​មិនា ឆ្នាំ​២០១៧​ចាប់ រំលោភ​នាង​ខ្ញុំ​បានសម្រេច​ម្តងទៀត​។​
​តែ​យ៉ាងណា​ក៏​នាង​មិន​ហ៊ាន​ប្តឹងប្តល់ ជ​នស​ង្ស​យ័​ជា​បង ប្រុស​បង្កើត​របស់​នាង​ខ្ញុំ​ទេ ក៏​ព្រោះតែ​កន្លងមក ជ​នស​ង្ស​យ័​រូបនេះ​បាន គំរាមកំហែង​ដល់​រូបនាង​ខ្ញុំ​ថាបើ​ហ៊ាន​ប្រាប់​ម្តាយ​រឺ​ប្តឹង​ដល់​ប៉ូលីស​គាត់​នឹង​សម្លាប់ចោល​។​

No comments:

Post a Comment