Tuesday, September 12, 2017

តារាភាពយន្តជើងចាស់ ដែលក្មេងជំនាន់ក្រោយមួយចំនួនមិនស្គាល់ លោក ខៃ ប្រសិដ្ឋ បាត់មុខពីសិល្បៈរាប់ឆ្នាំប៉ុន្តែនៅតែសង្ហាដដែល

លោក ខៃ ប្រសិដ្ឋ អតីតតារាភាពយន្តល្បីឈ្មោះកាលពីជំនាន់៨០ ដោយកាលនោះ នរណាៗក៏គេស្គាល់លោកដែរ តាមរយៈរូបសម្រស់ដ៏ស្រស់សង្ហា ជាមួយនឹងសមត្ថភាពសម្តែងរបស់លោក បានឆក់យកបេះដូងនារីៗ ស្ទើរតែទូទាំងប្រទេសតែម្តង។
អតីតតារាភាពយន្តល្បីឈ្មោះកាលពីជំនាន់៨០ លោក ខៃ ប្រសិដ្ឋ
ដោយឡែក អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះ កាលមួយរយៈមុននេះ លោក ខៃ ប្រសិដ្ឋ ក៏បានបង្ហាញមុខនៅក្នុងវិស័យសិល្បៈជាថ្មី ដោយលោកបានសម្តែងនៅក្នុងចម្រៀងមួយបទ ចំណងជើងថា «ឪពុកអ្នកក្រ» ដែលនិពន្ធទំនុកច្រៀងដោយលោក សាវិន ហ្វីលីព មិត្តភក្តិជិតដិតរបស់លោក។

No comments:

Post a Comment