Tuesday, September 12, 2017

ឥណ្ឌាកំពុងតែត្រៀមដំណើរការ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ជាលើកទីពីរ

(ទីក្រុងញូដេលី)៖ កងទ័ពជើងទឹកឥណ្ឌា កំពុងតែត្រៀមខ្លួន ដើម្បីដំណើរការនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ ជាលើកទី២ នៅខែក្រោយ ស្របពេលដែលខួបលើកទី១ នៃភាពជាប្រទេសមហាអំណាចរបស់ខ្លួន កំពុងតែខិតជិតមកដល់។ ឥណ្ឌាជាមហាអំណាចនុយក្លេអ៊ែរឈានមុខគេ ក្រៅពី អាមេរិក បារាំង អង់គ្លេស រុស្ស៊ី និងចិន។ នេះបើយោងតាមសារព័ត៌មានស្ពុតនិក ដែលបានចេញផ្សាយ នៅថ្ងៃទី១៣ កញ្ញា ២០១៧។
នាវាមុជទឹកឥណ្ឌា INS Aridhaman គឺជានាវាមុជទឹកលើកទី២ របស់ឥណ្ឌា ដែលមានសមត្ថភាពខ្ពស់ ក្នុងប្រតិបត្តិការ ខាងផ្នែកបាញ់គ្រាម់មីស៊ីលប៉ាឡេស្ទីក។ វាមានសមត្ថភាពអាចផ្ទុកមីស៊ីល ច្រើនជាងនាវាមុជទឹកចាស់ ២ដងឯណោះ។ យ៉ាងហោចណាស់ គេត្រូវចំណាយពេលមួយឆ្នាំ ក្នុងការសាងសង់វា។ នាវានេះ ដើរដោយរ៉េអាក់ទ័រប្រើថាមពលនុយក្លេអ៊ែរ ដែលត្រូវបានប្រើ នៅក្នុងនាវាមុជទឹករបស់ប្រទេសមហាអំណាចនុយក្លេអ៊ែរធំៗ ដូចជា សហរដ្ឋអាមេរិក រុស្ស៊ី និងបារាំង។ វា ក៏ត្រូវបង្កើតឡើង ដើម្បីធ្វើកំណែទម្រង់អភិវឌ្ឈន៍ លើនាវាមុជទឹកលើកទី១ របស់ឥណ្ឌា ដែលមានឈ្មោះ INS Arihant ដែលបានចុះបេសកកម្មសមុទ្រកាលពីឆ្នាំ ២០០៩ ក្រោមការត្រួតពិនិត្យរបស់អតីតនាយករដ្ឋមន្ត្រីឥណ្ឌា Manmohan Singh។
សូមបញ្ជាក់ថា នាវមុជទឹកថ្មី INS Aridhaman នេះ នឹងត្រូវចាប់ផ្តើមដំណើរការ ក្រោមការឃ្លាំមើលរបស់ ក្រសួងការពារជាតិឥណ្ឌាលោក Nirmala Sitharaman នៅខែក្រោយ៕
ប្រភព៖ Sputnik និងប្រែសម្រួលដោយ៖ UKTV

No comments:

Post a Comment